អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា វត្តមាននាវាយោធាចិន ២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាម គឺមកជួយហ្វឹកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួន ដើម្បីធ្វើសមយុទ្ធនាគមាស។ ការអះអាងធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយ ចោទប្រកាន់ថា កងទ័ពចិន បានបង្កើតមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជា ជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក។